ច្រើនម៉េស! ខណ្ឌក្នុងរាជធានីភ្នំពេញ ចំនួន ៥ ចេញតម្រុយតួលេខឆ្លងរហូតដល់ជាង ៤០០នាក់ ឯណ្ណោះ (មានវីដេអូ)

(ភ្នំពេញ)៖ នៅមុននេះបន្តិច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ឲ្យដឹងថា ចំនួនតួលេខអ្នកឆ្លងនៅក្នុងខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ មានចំនួន ៤២៨នាក់ ជាព័ត៌មានក្រៅផ្លូវការ។

Cambodia Inside Thumnail 2021 06 02

2021 06 02_9 30 14

នៅក្នុងសាររបស់ឯកឧត្តម បានលើកឡើងថា៖ ព័ត៌មានក្រៅផ្លូវការ ស្តីពីករណីវិជ្ជមានកូវីដ១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលមានចំនួន រហូតដល់ ៤២៨នាក់ ។ ក្នុងនោះចេញពីខណ្ឌទាំង ៥ រួមមាន៖

១-ខណ្ឌ ឫស្សីកែវ ៥១នាក់

២-ខណ្ឌ ពោធិ៍សែនជ័យ ២២៦នាក់

៣-ខណ្ឌ សែនសុខ ៦២នាក់

៤-ខណ្ឌ មានជ័យ ៦៩នាក់

៥-ខណ្ឌ ច្បារអំពៅ ២០នាក់

សរុប = ៤២៨នាក់

ទោះយ៉ាងនេះក្ដី នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានបង្ហាញចំនួន និងបញ្ជីឈ្មោះអ្នកឆ្លងឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ ស្របពេលស្ថានភាពនៃឆ្លងមេរោគនេះ មានសន្ទុះកើនឡើងវិញ និងនៅទូទាំងប្រទេស។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រុងប្រយ័ត្នទប់ស្កាត់ការពាររៀងៗខ្លួន ដើម្បីសុវត្ថិភាពបុគ្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិទាំងមូល៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុច Link នេះ