ខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រ សេង យ៉ាវ បើមានការសង្ស័យត្រូវទៅធ្វើសំណាករកមេរោគកូវីដ-១៩

(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រ សេង យ៉ាវ អេនធើប្រាយ ខូ អិលធីឌី ស្ថិតនៅស្រុកស្វាយទាប នៃតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កា ដែលកន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូច មានវិជ្ជមានកូវីដ-១៩ សូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

1

ប្រសិនសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ទូរស័ព្ទខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

2

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង