តោះស៊ែទាំងអស់គ្នា ! មិនមែនផ្ទុះតែភ្នំពេញទេ ប្រកាសមិ្សលមិញជិត ៧០០នាក់ ចេញពី ៨ ខេត្តនេះឆ្លងច្រើនជាងគេ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងក្រសួងសុខាភិបាល នាថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងសរុប ៦៩០ នាក់ ដែលជាទិន្នន័យថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២១។ ក្នុងនោះដែរ ខេត្តចំនួន ៨ នេះ បានរកឃើញចំនួនអ្នកឆ្លងយ៉ាងច្រើន ក្នុងរយៈពេលត្រឹម ២៤ ម៉ោងចុងក្រោយនេះ។

60b4b8ddf13e3_1622456520_large

ខេត្តទាំង ៨ ដែលរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងតួលេខដែលច្រើនជាងគេ មាន ៖

​១.កំពង់ស្ពឺ រកឃើញអ្នកឆ្លង ៦១ នាក់

២.ខេត្តកំពត រកឃើញអ្នកឆ្លង ៥៥ នាក់

៣.ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លង ៤៤ នាក់

៤. ខេត្តស្វាយរៀង រកឃើញអ្នកឆ្លង ៤៣ នាក់

៥. ខេត្តកំពង់ចាម រកឃើញអ្នកឆ្លង ៤២ នាក់

៦. ខេត្តកែប រកឃើញអ្នកឆ្លង ៣៤ នាក់

៧. ខេត្តព្រែវែង រកឃើញអ្នកឆ្លង ២៤ នាក់

៨. ខេត្តតាកែវ រកឃើញអ្នកឆ្លង ១៩ នាក់