ជនជាតិវៀតណាម ៨៨នាក់ ឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ត្រូវបានចាប់ប្រគល់ឲ្យ កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ

(ស្វាយរៀង)៖ នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង ១០និង០០នាទី នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានប្រគល់ជនជាតិវៀតណាម ៨៨នាក់ ជូនទៅកងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។

1

ដោយមានការឯកភាពពី ឯកឧត្តម ប្រធាននាយកដ្ឋានច្រកទ្វារទី២ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការទទួលជនជាតិវៀតណាមចំនួន ៨៨នាក់ (ស្រី ១៦នាក់) ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី។

2

ពិធីប្រគល់ និងទទួលនេះ ក៏មានការចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយបានប្រគល់ជនជាតិវៀតណាមចំនួន ៨៨នាក់នោះ ជូនកងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕

3

4

5

ប្រភពៈ នាយកដ្ឋានអន្តោប្រវេសន៍