អភិបាលខេត្តកំពង់ស្ពឺ សម្រេចបន្តវិធានការរដ្ឋបាលនៅក្នុងខេត្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មានរយៈពេល…

(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានចេញសេចក្តីសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានថិរវេលាអនុវត្តរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖

១-ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង ២០ ដល់ម៉ោង ០៣ព្រឹក ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈ វេចខ្ចប់បាន

២-ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដែលបើកទទួលអតិថិជនចូលទទួលទានអាហារមិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត

៣-គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ

៤-ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង

៥-រាល់ការធ្វើសកម្មភាពកីឡា ដែលមានលក្ខណៈជួបជុំ ឬ ការប្រមូលផ្តុំមនុស្សលើសពី ២នាក់៕

ដើម្បីកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោមនេះ៖

1

2