សម្រេចបិទផ្អាកផ្សារចំនួន ២កន្លែង ដែលពាក់ព័ន្ធអ្នកផ្ទាល់ និងប្រយោលជាច្រើននាក់ ជាមួយអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តតាកែវ

(តាកែវ)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ូ ភា អភិបាលខេត្តតាកែវ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មការលក់ដូរនៅក្នុងផ្សារចំនួន ២ រួមមាន៖ ផ្សាររសៃវ៉ា និងផ្សារត្រពាំងអណ្តើក។

រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មការលក់ដូរទាំងអស់នៅក្នុងផ្សារចំនួន ២ មានដូចខាងក្រោម៖

១-ផ្សារសៃវ៉ា ភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីម៉ោង ១៤:០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

២-ផ្សារត្រពាំងអណ្តើក ភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។

ការសម្រេចផ្អាកផ្សារទាំង២ខាងលើ ក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2

3

4

5

6