អភិបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន ៥ខ្នង ក្នុងស្រុកថ្មគោល ដែលពាក់ព័ន្ធជំងឺកូវីដ-១៩

(បាត់ដំបង)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៥ខ្នង ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។

រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៥ខ្នង នៅក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចសារជាថ្មី ដែលមានទីតាំងដូចខាងក្រោម៖

១- ផ្ទះប្រជាពលរដ្ឋ ១ខ្នង ស្ថិតនៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង

២- ផ្ទះប្រជាពលរដ្ឋ ១ខ្នង ស្ថិតនៅភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង

៣- ផ្ទះប្រជាពលរដ្ឋ ១ខ្នង ស្ថិតនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង

៤- ផ្ទះប្រជាពលរដ្ឋ ១ខ្នង ស្ថិតនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង

៥- ផ្ទះប្រជាពលរដ្ឋ ១ខ្នង ស្ថិតនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង

ការបិទជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញឈ្មោះ ចាន់ សុវណ្ណ ភេទស្រី អាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្ថិតនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីតាំងផ្ទះចំនួន ៥ ខ្នង នៅក្នុងភូមិឃុំខាងលើ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោមនេះ

1

2

3