ប្តីណាមិនយំ! រស់នៅជាមួយគ្នា ១២ឆ្នាំ មានកូន ៣នាក់ ហេតុអីក៏ប្រពន្ធទៅលួចលាក់ឡើងឋានសួគ៌ជាមួយប្រុសថ្មីទៀត

(កណ្តាល)៖ បុរសជាប្តី បានលួ.ចដាក់ប្រព័ន្ធGPSក្នុងរថយន្ត តាមទាន់ប្រពន្ធកំពុងឡើងឋានសួគ៌ជាមួយបុរសជាសហាយស្មន់នៅផ្ទះសំណាក់មួយកន្លែង យីហោ “សេងឆេង” ហេតុការណ៍នេះ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្មីៗនេះ។

ជនរងគ្រោះជាប្តីមានឈ្មោះ សេង ឈិន ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ ជ សៀកមួយ ភេទស្រី អាយុ ៣១ឆ្នាំ ស្នាក់នៅរួមរស់ជាមួយបុរសជាប្តី រយៈពេល១២ឆ្នាំ និងមានកូនប្រុសស្រី ៣នាក់។ ដោយឡែកបុរសជាសាហាយមានឈ្មោះ ជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែក ព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់ដូចគ្នាដែរ។

មួយរយៈពេលក្រោយនេះ ប្តីប្រពន្ធអ្នកទាំង២ដែលការពេញច្បាប់នោះ ចេះតែឧស្សាហ៍រកាំរកុះ ឈ្លោះគ្នា។ បុរសជាប្តីកើតចិត្តសង្ស័យថា ប្រពន្ធមានប្រុស ព្រោះការរស់នៅជាមួយគ្នាប្រមាណ១២ឆ្នាំកន្លងទៅ ពុំសូវមានរឿងរ៉ាវឈ្លោះប្រកែក និងមានអ្វីខុសប្លែកនឹងគ្នាឡើយ។ ហើយក៏យករថយន្តប្រពន្ធម៉ាក Ford ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កម្ពុជា CHSM7798 យកទៅ GPS ដោយពុំប្រាប់ឲ្យបានដឹងខ្លួនមុនឡើយ។ នៅថ្ងៃកើតហេតុ ប្រពន្ធបានប្រាប់ប្តីថា ជូនម្តាយទៅលេងស្រុកកំណើត ហើយប្តីក៏បានលួ.ចបើករថយន្តតាម តាមរយៈប្រព័ន្ធGPS ក៏ទាន់ប្រពន្ធកំពុងដេកក្នុងផ្ទះសំណាក់ជាមួយសហាយស្មន់ នៅក្រុងតាខ្មៅតែម្តងទៅ។

បុរសជាប្តី បានទាក់ទងជាមួយសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើការឃា.ត់ខ្លួនអ្នកទាំង២ ពាក់ព័ន្ធនឹងអំពើផិ.តក្ប.ត់។ សមត្ថកិច្ច ធ្វើការដកហូតរថយន្តម៉ាតហ្វតមួយគ្រឿងរបស់ស្ត្រីជាប្រពន្ធ និងទូរស័ព្ទដៃ ២គ្រឿង ដែលជាទូរស័ព្ទអ្នកទាំង២ប្រើសម្រាប់ទាក់ទងស្នេហាគ្នាកន្លងទៅ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រងចាំកសាងសំណុំរឿងបញ្ចូននៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

1

2

3