មនុស្ស ១៣នាក់ឆ្លងកូវីដ-១៩ថ្មីបន្ថែមទៀត ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង បង្ហាញអត្តសញ្ញាណ

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ដែលបានបន្តរកឃើញចំនួន ១៣នាក់ ថ្មីបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងនោះស្រុករលាប្អៀរ ០១នាក់ ស្រុកកំពង់ត្រឡាច ០៧នាក់ និងស្រុកសាមគ្គីមានជ័យ ០៥នាក់។ សរុបអ្នកវិជ្ជមានកូវីដ-១៩ ២៤៦នាក់ ស្រី១៩៤នាក់, អ្នកជាសះស្បើយសរុប ៤៩នាក់ ស្រី ២៥នាក់(ជាសះស្បើយថ្មី ចំនួន៤នាក់ ស្រី០២នាក់), កំពុងសម្រាកព្យាបាលចំនួន ១៩៤នាក់ ស្រី ១៦៧នាក់។ សូមអានខ្លឹមសារលំអិត ដូចមានបញ្ជាក់ជូនក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

1

2