អាជីវករត្រៀមយកសំណាក! អាជ្ញាធរស្រុកត្រាំកក់ ចុះបិទផ្សារត្រពាំងអណ្តើក ពាក់ព័ន្ធនឹងអាជីវករឆ្លងជំងឺកូវីដ-១៩

(តាកែវ)៖ នៅមុននេះបន្តិច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការ ជាមួយប៉ុស្ដិ៍នគរបាលអូរសារាយ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ និង រដ្ឋបាលឃុំអូរសារាយ បានធ្វើការចុះបិទខ្ទប់ផ្សារត្រពាំងអណ្ដើក ដែលស្ថិតនៅភូមិឫស្សីមួយគុម្ភ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានអាជីវករឆ្លងជំងឺកូវីដ-១៩៕

1

2

3

4

5

6

ប្រភពៈ អធិការដ្ឋានដ្ឋាននគរបាលស្រុកត្រាំកក់