អុញនោះ! បុគ្គលិក និងអ្នកចូលលេង នៅកាស៊ីណូ ចំនួន ៥៥នាក់ រកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តកំពត

(កំពត)៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីជ-១៩ ចំនួន ៥៥នាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៥៥នាក់ (ស្រី ១៧នាក់) ជាបុគ្គលិក និងប្រជាពលរដ្ឋ ដែលបានចូលទៅលេងល្បែងនៅកាស៊ីណូ សុខ គឹមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានរាយនាមដូចខាងក្រោម៖

2

3

4