មានបានទិញអត់! បុរសលក់ប្រហុក-ផ្អកបោះលក់តាមផ្ទះម្នាក់ មានវិជ្ជមានកូវីដ-១៩ អាជ្ញាធរខេត្តស្វាយរៀង អំពាវនាវរកអ្នកដែលពាក់ព័ន្ធ

(ស្វាយរៀង)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ អ៊ុន វិសាល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត មុខរបរអ្នកលក់ប្រហុក-ផ្អកបោះលក់តាមផ្ទះ គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ទូរស័ព្ទខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

1

2

3

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង