បុរសលក់ចាន-ឆ្នាំង ឡៃឡុងម្នាក់មានវិជ្ជមានកូវីដ-១៩ នៅខេត្តស្វាយរៀង អាជ្ញាធរអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ និងបានចូលទីតាំងមួយកន្លែង

(ស្វាយរៀង)៖ នៅមុននេះបន្តិច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ សោម ប៊ុនធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ មុខរបរអ្នកលក់ចាន ឆ្នាំង ឡៃឡុង ដែលបានចូលសម្រាកនៅបន្ទប់ពិគ្រោះជំងឺ គ្រូពេទ្យ ផេង ហាប់ នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ទូរស័ព្ទខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

1

2

3

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង