អាជ្ញាធរខេត្ត សម្រេចបិទផ្សារសៃវ៉ា នៅស្រុកព្រៃកប្បាស មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់

(តាកែវ)៖ នៅថ្ងៃទី៣១ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុង ផ្សារសៃវ៉ា ភូមិតៃវ៉ា ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”។

Cambodia Inside Thumnail 2021 05 29

រដ្ឋបាលខេត្ត បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងខាងលើ ចាប់ពីម៉ោង ១៤:០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។

អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករទាំងអស់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី នៅបឋមសិក្សាភូមាស។ ក្នុងករណីបងប្អូនខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើ ត្រូវទៅផ្តល់សំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ៕

1

2

3