មានអ្នកចូល ៦ទីតាំងនេះអត់! អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកក្រុមហ៊ុន និងជាអតិថិជន នៅទីតាំងចំនួន ៦

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ ពីករណីអ្នកជំងឺកូវីដ-១៩ មានដូចខាងក្រោម៖

១-អ្នកវិជ្ជមានកូវីដ-១៩ ជាបុគ្គលិក នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ឧសភា ២០២១។

1

២-អ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ ជាបុគ្គលិកធ្វើការនៅហាង ណេត្រូ (Netro Solution) សាខាស្តុប DN ស្ថិតនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងសាខាផ្សារដីហ៊ុយ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២0 ដល់ថ្ងៃទី២៦ ឧសភា ២០២១។

3

៣-អ្នកជំងឺកូវីដ-១៩ បានទៅកាន់ហាង តាំង ស៊ូ មនោរម្យ លក់ទឹកដោះគោម្សៅ និងសម្ភារៈក្មេង ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ឧសភា ២០២១។

2

៤-អ្នកវិជ្ជមានកូវីដ-១៩ បានចូលទៅធនាគារ ABA សាខាសម្តេចមុន្នីរ៉េត ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន នៅថ្ងៃទី២២ ឧសភា ២០២១ ម៉ោង ១៤:០០-១៤:២០នាទី រសៀល។

4

៥-អ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុន ខេហ្វ័រ (KFour) លក់គ្រឿងអេឡិចត្រូនិច សាខាបាក់ទូក ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៧ ឧសភា ២០២១។

5

៦-អ្នកវិជ្ជមានកូវីដ-១៩ ជាបុគ្គលិក នៅក្រុមហ៊ុន OIFM International ដែលមានទីតាំងស្ថិតនៅជាន់ទី១៣នៃអគារ The Bridge សង្កាត់ទន្លេបាសាក ខណ្ឌចំការមន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ឧសភា ២០២១។

6

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ តាំងខាងលើ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕