អុញនោះ! បុគ្គលម្នាក់ សង្ស័យមានជំងឺកូវីដ-១៩ បានរត់គេចខ្លួន ក្រោយអាជ្ញាធរឲ្យទៅយកសំណាក

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ ពីករណីបុគ្គលម្នាក់ ឈ្មោះ យ៉ន យោគ សង្ស័យមានជំងឺកូវីដ-១៩ បានរត់គេចខ្លួន ក្រោយពីអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ជាបន្តបន្ទាប់។

បញ្ជាក់៖ បុគ្គលដែលបានរត់គេចខ្លួន ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ៕

Image_2021 05 31_15 25 42