ការឆ្លងកូវីដនៅថៃរឹតតែច្រើនរហូតដល់ ៥,៤៨៥នាក់ ក្នុង១ថ្ងៃ ក្នុងនោះ ១,៩៥៣នាក់ ក្នុងពន្ធនាគារ

(ថៃ)៖ នៅថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសថៃ បានរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗ ចំនួន ៥,៤៨៥នាក់បន្ថែមទៀត និងមានអ្នកស្លាប់ចំនួន ១៩នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន ១,៩៥៣នាក់ ជាករណីឆ្លងក្នុងពន្ធនាគារ និងមានអ្នកជាសះស្បើយចំនួន ៣,១០១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះ។ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA)។

បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ប្រទេសថៃ មានករណីឆ្លងជំងឺ សរុបនៅទូទាំងប្រទេស ១៥៩,៧៩២នាក់ ក្នុងនោះមានអ្នកស្លាប់ ១,០៣១នាក់ និងអ្នកជាសះស្បើយ ១០៨,៣៤៥នាក់៕

Photo_2021 05 31_15 17 55