មានអ្នកធ្លាប់ស្គាល់អត់! អាជ្ញាធរខេត្ត បង្ហាញបញ្ជីឈ្មោះមនុស្សចំនួន ៤៤នាក់ថ្មីបន្ថែមទៀត រកឃើញឆ្លងជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១១៣នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹង ដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យបានជ្រាបថាៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ១១៣នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) ព្រមទាំងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្ត្រីជនជាតិខ្មែរចំនួន ៤៤នាក់ នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមខាងក្រោម៖

1

2

3