មានអ្នកយកម៉ូតូទៅធ្វើកន្លែងហ្នឹងអត់! អ្នកជំងឺកូវីដ-១៩ ជាជាងជួសជុលម៉ូតូ នៅហាង សុន ថន ជួសជុលម៉ូតូ និងលក់គ្រឿងបន្លាស់

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ជាជាងជួសជុលម៉ូតូ នៅហាង សុន ថន ជួសជុលម៉ូតូ និងលក់គ្រឿងបន្លាស់ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៩ ផ្លូវលេខ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 28_06 03 44