ថ្ងៃនេះចុះច្រើននៅតាកែវ! ថ្ងៃទី២៧នេះ អាជ្ញាធរខេត្ត រកឃើញមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ (មានបញ្ជីឈ្មោះ)

(តាកែវ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹង ពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ ដែលក្នុងនោះស្រី ០៨នាក់។

Cambodia Inside Thumnail 2021 05 27

រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈយោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១១នាក់។

អ្នកវិជ្ជមានជំងឺកូដ-១៩ ទាំង១១នាក់នោះ គឺជាអាជីវករ អ្នកលក់ដូរ កម្មករ និងកម្មការិនីរោងចក្រ ដូចមានរាយនាមខាងក្រោម៖

Image_2021 05 27_14 18 38