នេះជារឿងដើមហេតុ ដែលធ្វើឲ្យកម្មករ-កម្មការិនីរត់ប្រសាចចេញពីរោងចក្រ ក្រោយពីធ្វើសំណាករកមេរោគកូវីដ-១៩ ឃើញមានវិជ្ជមានច្រើន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅខេត្តស្វាយរៀង (មានវីដេអូ)

(ស្វាយរៀង)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញបំភ្លឺជុំវិញករណីកម្មករ-កម្មការិនី ដែលរត់ប្រសាចចេញពីរោងចក្រ ក្រោយពីធ្វើសំណាករកមេរោគកូវីដ-១៩ ឃើញមានវិជ្ជមានច្រើន ដែលកើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថាៈ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស នៅប៉ុស្តិ៍យកសំណាកក្រុងបាវិត ជាលទ្ធផលវិជ្ជមានកូវីដ-១៩។

2021 05 26_17 40 49

ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៩នាក់ លទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ នៅក្នុងរោងចក្រខាងលើ។ បន្ទាប់មក ក្រុមការងារបានបន្តយកវត្ថុវិភាគសំណាក អ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩នៅអគារផ្នែកខាងមុខ ចំនួន ១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវី-១៩ ចំនួន ៥៤នាក់។

2021 05 26_17 41 05

2021 05 26_17 41 51

ក្រោយមកទៀត ក្រុមការងារក៏បានសហការជាមួយរោងចក្រ ធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យនៃការឆ្លងក្នុងរោងចក្រទាំងមូល ប៉ុន្តែដោយសារមានការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនី នៅអគារដទៃទៀត ក៏បាននាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារបានខិតខំពន្យល់ណែនាំពីការយកវត្ថុវិភាគសំណាករកមេរោគកូវីដ-១៩ ណែនាំអំពីការថែទាំសុខភាព និងផលប៉ះពាល់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កតាមដានសុខភាព ប៉ុន្តែបងប្អូនជឿតាមការញុះញង់ និងការបំផុសបំផុលក៏បាននាំគ្នាធ្វើដំណើរចេញពីរោងចក្រតែម្តង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

 

 

Photo_2021 05 27_12 00 27

សូមទស្សនាវីដេអូលម្អិតដូចខាងក្រោម៖