ថ្ងៃនេះស្លា.ប់៤នាក់ទៀតហើយ! ថ្ងៃទី២៧ ឧសភានេះ អ្នកឆ្លងកូវីដ-១៩ថ្មី ៦៤៩នាក់ ជាសះស្បើយ ៦២៦នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៤៩នាក់ បន្ថែមទៀត ក្នុងនោះ ឆ្លងពីក្រៅប្រទេស ចំនួន ១៦នាក់ ខណៈអ្នកជំងឺចំនួន ៦២៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងអ្នកស្លា.ប់ ចំនួន ០៤នាក់។

Cambodia Inside Thumnail 2021 05 27

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៖

- ករណីឆ្លងសហគមន៍ ៦៣៣ នាក់

- អ្នកដំណើរពីបរទេស ១៦ នាក់

- ចំនួនអ្នកឆ្លងសរុប៖ ២៧,៦៣៨ នាក់

- ចំនួនអ្នកជាសះស្បើយ៖ ២០,៣៩៨ នាក់

- ចំនួនអ្នកស្លាប់សរុប៖ ១៩៤នាក់

Image_2021 05 27_11 42 33