រកឃើញមនុស្ស ៩នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ នៅស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៩នាក់ថ្មីបន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ។

Cambodia Inside Thumnail 2021 05 27

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល សូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាំមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើចេញរោគសញ្ញាសង្ស័យដូចជា ផ្ដាសាយ, ក្អក, ហៀរសំបោរ, ឈឺបំពងករ, ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 946 432 និង 097 979 9898៕

01