កំណត់ត្រាថ្មីទៀតហើយនៅប្រទេសថៃ អ្នកស្លា.ប់កើនដល់ ៤៧នាក់ក្នុង១ថ្ងៃ ខណៈអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៣២៣នាក់

(ថៃ)៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលថៃ នេះបានរាយការណ៍ពីការរកឃើញតួលេខអ្នកស្លា.ប់ខ្ពស់បំផុតចំនួន ៤៧នាក់ និងអ្នកឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន ៣,៣២៣នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១,២១៩នាក់ ជាករណីឆ្លងក្នុងពន្ធនាគារ និងមានអ្នកជាសះស្បើយចំនួន ២,០៦៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation។

កំណើននៃការឆ្លងកូវីដ-១៩ នៅក្នុងគុក ដោយអាជ្ញាធរបានរាយការណ៍មានអ្នកឆ្លង ១.២១៩នាក់ និង អ្នកទោស ៣នាក់ ស្លា.ប់។ ឥឡូវ ចំនួនអ្នកឆ្លងកូវីដនៅក្នុងគុក ថៃកើនជិត ២០.០០០នាក់ហើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលចូលមកដល់ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេស ១៤១,២១៧នាក់ ក្នុងនោះមានអ្នកស្លាប់ ៩២០នាក់ និងអ្នកជាសះស្បើយ ៩៣,៨២៨នាក់៕

Photo_2021 05 27_10 35 02