អាជ្ញាធរខេត្តកោះកុង រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៧នាក់ថ្មីទៀតហើយ ដែលពាក់ព័ន្ធនឹងឈ្មោះ ម៉ន សុខម៉េង

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០៧នាក់ ក្នុងនោះមាន ស្រី០៣នាក់ បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងបុរសឈ្មោះ ម៉ន សុខម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ (អាយ តាវ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចមានរាយនាមខាងក្រោម៖

Image_2021 05 27_10 39 58

Image_2021 05 27_10 40 06