អាជ្ញាធរខេត្តសៀមរាប រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ដែលមកពីភ្នំពេញ និងករណីជាសះស្បើយចំនួន ០៤នាក់

(សៀមរាប)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូទី-១៩ ថ្មី ចំនួន ០៥នាក់ និងជាសះស្បើយ ចំនួន ០៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

Cambodia Inside Thumnail 2021 05 27

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថាៈ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ ដឿង ឡាយ ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

២-ឈ្មោះ ស៊ត់ លឺត ភេទស្រី អាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

៣-ឈ្មោះ អ៊ម រីត ភេទស្រី អាយុ១៥ឆ្នាំ អាសយដ្ឋាននៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១១។

៤-ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងសៀមរាប ជាអ្នកបើកបរដឹកអ្នកវិជ្ជមានទាំង៣ខាងលើ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

៥-ឈ្មោះ លឿម ចិន ភេទស្រី អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិឬស្សីលក ឃុំឬស្សីលក ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ករណីទាំងនេះ សុទ្ធតែជាករណីសង្ស័យ ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ក ដោយករណីទី១ ទី២ ទី៣ និងទី៤ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប និងករណីទី៥ ធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាស្វែងឬស្សី ស្រុកជីក្រែង។

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2