មានអ្នកចូលម៉ាតនេះអត់! អ្នកជំងឺកូវីដ-១៩ ទៅទិញឥវ៉ាន់ នៅ អេអ៊ឹម ភឺអ៊ឹម ម៉ាត ហើយអ្នកលក់នៅទីនោះនៅមិនទាន់…

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅទិញឥវ៉ាន់ នៅ អេអ៊ឹម ភឺអ៊ឹម ម៉ាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០៨ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញទំនិញនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

បញ្ជាក់៖ អ្នកជំងឺកូវីដ១៩ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះ ហើយអ្នកលក់នៅទីតាំងនេះមិនទាន់បានយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 26_19 26 29