កំណត់ផ្នែកខ្លះនៃភូមិផ្សារតូច ក្នុងខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ ក្នុងខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” ក្រោយពីរកឃើញអត្រាការឆ្លងកូវីដ-១៩កើនឡើងថ្មី (មានផែនទី)

កំណត់ផ្នែកខ្លះនៃភូមិផ្សារតូច ក្នុងខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ ក្នុងខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” ក្រោយពីរកឃើញអត្រាការឆ្លងកូវីដ-១៩កើនឡើងថ្មី (មានផែនទី)

(រាជធានីភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច ពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

1

2

3

4

5

6

7

8

Cambodia Inside Thumnail 2021 05 26