កំណត់ភូមិសាស្ត្រ “តំបន់លឿងទុំ” ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៩ ខែឧសភា មកជា “តំបន់លឿង” នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិសាស្ត្រ “តំបន់លឿងទុំ” ក្នុងសេចក្ដីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មកជា “តំបន់លឿង” ។

វិធានការរដ្ឋបាលចំពោះការកំណត់ភូមិសាស្ត្រ ជា “តំបន់លឿង” ត្រូវអនុវត្តសម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដោយត្រូវអនុលោមតាមខ្លឹមសារក្នុងប្រការ៤ នៃសេចក្តីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ១១៥/២១ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានក្នុង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

1

2