អុញនោះ អ្នកទៅផ្ញើឥវ៉ាន់! អ្នកជំងឺកូវីដ-១៩ ទៅផ្ញើឥវ៉ាន់ ប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក ៣នាក់ នៅក្រុមហ៊ុន វីរៈប៊ុនថាំ

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ ទៅផ្ញើឥវ៉ាន់ នៅក្រុមហ៊ុន វីរៈប៊ុនថាំ ដែលមានទីតាំងនៅផ្លូវលេខ៨៦ កែងផ្លូវលេខ ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផ្ញើឥវ៉ាន់នៅទីតាំងខាងលើ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

បញ្ជាក់៖ អ្នកជំងឺកូវីដ១៩ បានទៅផ្ញើអីវ៉ាន់នៅទីតាំងខាងលើនេះ ហើយបុគ្គលិកខាងទទួលអីវ៉ាន់ ៣នាក់ ដែលបានប៉ះពាល់ផ្ទាល់ នៅមិនទាន់បានយកសំណាកទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 26_19 45 17