វីដេអូបូជាស.ពស្រ្តីវ័យចំណាស់ម្នាក់ ស្លា.ប់ដោយជំងឺកូវីដ-១៩ ដែលមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបង្ហាញ និងផ្ញើសាររំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារស.ព (មានវីដេអូ)

(បាត់ដំបង)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសុខាភិបាលខេត្តបាត់ដំបង បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារស.ព ដែលបានស្លា.ប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃនេះ វេលាម៉ោង១២:១០នាទី។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង។

2021 05 26_16 25 30

សាររំលែកទុក្ខដល់គ្រួសារស.ពដែលបានស្លា.ប់ដោយជំងឺកូវីដ-១៩ ដែលមានខ្លឹមសារថា៖ «សមរភូមិកូវីដ-១៩! សូមកុំនាំកូវីដ-១៩ ចូលផ្ទះ និងសហគមន៍! សកម្មភាពដឹកជញ្ជូន និងបូជាស.ពដែលទទួលអនិច្ចកម្មដោយកូវីដ-១៩ ទី១ នៅខេត្តបាត់ដំបង។

ខ្ញុំបាទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសុខាភិបាលខេត្តបាត់ដំបង សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ដែលបានទទួលអនិច្ចកម្មដោយកូវីដ-១៩។ របំទុក្ខំ អនិច្ចំ អនត្តា មានរូបមានទុក្ខ សេខក្តីស្លាប់មានពិត អ្វីៗមិនមែនជារបស់ខ្លួនឡើយ! សូមវិញ្ញាណក្ខន្ធនៃសព បានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីសង្រួម និងសោកស្តាយ!

2021 05 26_16 22 23

គួររម្លឹកថា ស.ពស្រ្ដី ឈ្មោះ ស៊ិន សាវឿន អាយុ៧០ឆ្នាំ នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចូលសម្រាកព្យាបាលដោយរោគវិនិច្ឆ័យកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ហើយបានទទួលមរណភាពនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២:១០នាទី៕