ស៊ែរតិចទៅក្រែងមានអ្នកស្គាល់បានចូលទីនោះ! អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក នៅមជ្ឈមណ្ឌលសេវាកម្ម LG (LG Brand Shop) នៅសាខា?

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ ពីករណីអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក មជ្ឈមណ្ឌលសេវាកម្ម LG (LG Brand Shop) សាខាផ្សារដើមគ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីរេត (២១៧) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ឬបានទទួលអីវ៉ាន់ពីបុគ្គលិកនៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 26_15 47 44