ជួយប្រាប់គ្នាផង! បងប្អូន កម្មករ-កម្មការិនី ធ្លាប់បានទាក់ទង ចេញ-ចូលនៅរោងចក្រទោចក្រយាន អេអេនជេ សូមធ្វើចត្តាឡីស័កនៅផ្ទះ តែបើសង្ស័យត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់

អាជ្ញាធរខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទង ចេញ-ចូលធ្វើការនៅក្នុងរោងចក្រដំឡើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង សូមធ្វើចត្តាឡីស័កនៅផ្ទះតាមដានសុខភាព។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ទូរស័ព្ទខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

1 (2)

2 (2)

ប្រភពពីៈ រដ្ឋបាលខេត្តស្វាយរៀង