អាណិតគាត់ណាស់! បុរសចំណាស់ម្នាក់ ចង់សម្លា.ប់សត្វកណ្តុរស៊ីស្រូវ តែបែរមកស្លា.ប់ខ្លួនឯងវិញយ៉ាងអាណោចអាធម

(បន្ទាយមានជ័យ)៖ បុរសម្នាក់ដាក់ម៉ូទ័រឆ.ក់កណ្តុរស៊ីស្រូវ ហើយរអិលជើងដួលប៉ះលួសឆក់ស្លា.ប់ខ្លួនឯង ត្រូវបានអ្នកទៅមើលស្រែប្រទះឃើញ នៅវាលស្រែខាងលិចប្រមាណ១.៥០០ម៉ែត្រពីភូមិស្រះឈូក ឃុំសំបួរ ស្រុកមង្គលបូរី នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

តាមលោក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះដែលស្លា.ប់ឈ្មោះ នូ រី ភេទប្រុស អាយុ៦០ឆ្នាំ(មុខរបបប្រជាកសិករ) រស់ភូមិកើតហេតុខាងលើ។ នៅពេលដែលប្រទះឃើញជនរងគ្រោះដេកស្លា.ប់ គឺឈ្មោះ លុន បូរ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី បានដើរតាមភ្លឺស្រែ ហើយប្រទះឃើញជនរងគ្រោះឈ្មោះ នូ រី បានដេកស្លាប់ផ្កាប់មុខ ជាប់លួសម៉ូទ័រឆក់កណ្តុរ ដែលនៅចម្ងាយប្រមាណជា ៥០ម៉ែត្រ ពីខ្ទមជនរងគ្រោះ ហើយរត់ទៅជួយដោះក្បាលម៉ូទ័រចេញ តែជនរងគ្រោះបានស្លា.ប់រឹងទៅហើយ រួចក៏បានមកប្រាប់សាច់ញាតិ និងអាជ្ញាធរមកពិនិត្យមើល។

លោកអធិការ បានបន្ថែមទៀតថា ពេលកម្លាំងជំនាញចុះទៅពិនិត្យ ជនរងគ្រោះស្លា.ប់ជាប់លួសម៉ូទ័រឆក់កណ្តុរ អាចស្លា.ប់នៅអំឡុងម៉ោង៤ជិតភ្លឺ ចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានអ្នកទៅមើលស្រែប្រទះឃើញនៅម៉ោង៩ព្រឹក មានស្នាក់ស្នាមលួសឆក់ជាប់នឹងទ្រូងខាងមុខ និងកែងដៃស្តាំ ដោយជនរងគ្រោះទៅដាក់ម៉ូទ័រឆក់កណ្តុរមិនឲ្យស៊ីស្រូវដែលទើបសាបព្រួស ហើយទំនងដើរតាមភ្លឺស្រែក៏រអិលជើងដួលចំលួសឆក់កណ្តុរបណ្តាលស្លាប់។

បើតាមសំដីសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះបានទៅដាក់ម៉ូទ័រឆក់កណ្តុរនៅវាលស្រែរយៈពេល ២ ទៅ៣យប់ហើយ ព្រោះស្រូវទើបព្រួសដុះកណ្តុរស៊ី ទើបយកម៉ូទ័រឆក់កណ្តុររាយលួសជុំវិញស្រែ ដោយទៅតែម្នាក់ឯង ទំនងរអិលជើងដួលលើលួសបណ្តាលឆក់ស្លា.ប់ ក្រោយពិនិត្យរួច សមត្ថ.កិច្ចបានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕

1 (2)