ថ្ងៃនេះ ថៃបានកំណត់ត្រាខ្ពស់ដោយមានអ្នកស្លា.ប់ ៤១នាក់ក្នុង២៤ម៉ោង និងឆ្លងថ្មីចំនួន ២,៤៥៥នាក់

(ថៃ)៖ តាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ក្រសួងសុខាភិបាលថៃ នេះបានរាយការណ៍ពីការរកឃើញតួលេខអ្នកស្លាប់ខ្ពស់បំផុតចំនួន ៤១នាក់ និងអ្នកឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន ២,៤៥៥នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៤៧៩នាក់ ជាករណីឆ្លងក្នុងពន្ធនាគារ និងមានអ្នកជាសះស្បើយចំនួន ២,៥៧១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលចូលមកដល់ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេស ១៣៧,៨៩៤នាក់ ក្នុងនោះមានអ្នកស្លាប់ ៨៧៣នាក់ និងអ្នកជាសះស្បើយ ៩១,៧៦៥នាក់។

ដោយឡែកសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.០២លានដូស ក្នុងនោះប្រជាជនជាង ២លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ២.៩% នៃចំនួនប្រជាជនសរុប) និង ០.៩៨លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប) គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១៕

Photo_2021 05 26_08 11 42

ប្រភពពីៈ FN