អ្នកម្តាយ-លោកឪពុក ណាខ្លះចូលហាងនេះ! អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក នៅហាង បេប៊ី ឃែរ (Baby Care) ចាប់ពីថ្ងៃទី…

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ ពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ជាបុគ្គលិក នៅហាង បេប៊ី ឃែរ (Baby Care) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៨៩ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 26_12 46 46