រន្ធត់ណាស់! ស្លា.ប់ ១៤នាក់ស្លា.ប់ និងក្មេងមា្នក់របួសបាក់ឆ្អឹងយ៉ាងដំណំសង្គ្រោះបន្ទាន់ ក្រោយពីដាច់ខ្សែកាបរថយន្ដរំយោលធ្លាក់ពីលើភ្នំ (មានវីដេអូ)

(អ៊ីតាលី)៖ យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លា.ប់ និងក្មេងមា្នក់ បានរងរបួសធ្ងន់ បន្ទាប់ពីឧប្បត្តិហេតុដ៏រន្ធត់មួយ ដែលរថយន្តខ្សែកាបកំពូលភ្នំ បានធ្លាក់ពីលើកម្ពស់ ៦៥ហ្វីត ទៅនឹងដី ហេតុការណ៍នេះ កើតឡើងនៅភាគខាងជើងប្រទេសអ៊ីតាលី។ រថយន្តខ្សែកាបនេះ បានដឹកអ្នកដំណើរទៅដល់កំពូលនៃខ្សែ Stresa-Mottarone ក្នុងតំបន់ Piedmont នៃភាគខាងលិច Alps នៅពេលដែលវាបានធ្លាក់ចុះត្រឹមតែ ១.០០០ម៉ែត្រ ពីស្ថានីយ៍ភ្លាមៗ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

1

2

សេវាកម្មជួយសង្គ្រោះភាគខាងលិច Alpine របស់ប្រទេសអ៊ីតាលី បាននិយាយថា ខ្សែកាបនេះត្រូវបានកែលម្អឡើងវិញ នៅឆ្នាំ២០១៦ ហើយទើបតែបើកដំណើរការឡើងវិញ កាលពីខែមុនបន្ទាប់ពីមានការបិទក្នុងការការពារជំងឺកូវីដ-១៩ និងបានបិទការជិះស្គីទឹកកក នៅទូទាំងប្រទេសអ៊ីតាលី។

3

4

លោក Marcella Severino អភិបាលក្រុង Stresa បាននិយាយថា វិស្វករជឿជាក់ថា គ្រោះថ្នាក់នៅជិតកំពូលភ្នំ ៤.៩០០ហ្វីត គឺបណ្តាលមកពីខ្សែភ្លើងមួយដែលដាច់ បណ្តាលអោយរថយន្តរំយោលបុក នឹងបង្គោលភ្លើង ហើយបន្ទាប់មកដាច់ធ្លាក់ទៅនឹងដី នៅចំណុចនោះរថយន្តរំយោលដឹកភ្ញៀវទេសចរណ៍បានក្រឡាប់ពីរទៅបីដង មុនពេលមានការបុកនូវដើមឈើខ្លះៗ។

5

6

នៅក្នុងរថយន្ដរំយោលនោះ មានអ្នកដំណើរ ១៣នាក់ បានស្លា.ប់ភ្លាមៗ ខណៈ ក្មេង ២នាក់ ត្រូវបានដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យកុមារ ដោយមកដល់មន្ទីរពេទ្យកុមារម្នាក់បានស្លា.ប់ និងកុមារម្នាក់ទៀតរង របួសបាក់ឆ្អឹងយ៉ាងដំណំ។

នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ដោយការគិតពិសេសសម្រាប់កុមារដែលរងរបួស ខណៈដែលរដ្ឋមន្រ្តីដឹកជញ្ជូន Enrico Giovannini បានពិពណ៌នាពីឧប្បត្តិហេតុនេះថា ជាសោកនាដកម្មដ៏អាក្រក់មួយ៕

7

8

9

10

11

ទស្សនាវីដេអូខាងក្រោម៖