ពេលពោះធំ ទើបបែកការណ៍! ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបុរសម្នាក់ចាប់រំលោ.ភជាច្រើនដង និងគំរា.មសម្លា.ប់ចោលបើហ៊ានប្រាប់គេ

(ភ្នំពេញ)៖ ក្មេងស្រី អាយុ ១៤ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់ដែលជួលបន្ទប់ក្បែរគ្នាចាប់រំលោភជាច្រើនដង និងគំរាមមិនឱ្យប្រាប់នរណារហូតមានផ្ទៃពោះ ទើបបែកការដល់ម្តាយប្តឹ.ងសមត្ថកិច្ចឱ្យឃា.ត់ខ្លួនយកទៅដោះស្រាយតាមច្បាប់ ហេតុការណ៍កើតឡើងនៅចំណុចផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

បុរសដែលជាជនស.ង្ស័យខាងលើ មានឈ្មោះ មៀច សីមេសា ភេទប្រុស អាយុ ៣៤ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ១៨ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានអាយុ ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយ ដែលជួ.លក្បែរជនសង្ស័.យដែរ។

តាមប្រភពមួយបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ម្តាយជនរងគ្រោះបាន និងអ្នកក្បែរបន្ទប់បានចេញទៅ ខាងក្រៅបាត់ទុក ឱ្យជនរងគ្រោះនៅម្នាក់ឯង បន្ទាប់មកស្រាប់តែជនស.ង្ស័យហៅជនរងគ្រោះមកអង្គុយលេងក្នុងបន្ទប់ខ្លួន ខណៈជន រងគ្រោះកំពុងអង្គុយលេង ស្រាប់តែជនសង្ស័យបិ.ទទ្វារចាក់គន្លឹះ រួចស្ទុះទៅឱបស្ទាបលើរាងកាយជនរងគ្រោះ និងគំរា.មមិនឱ្យស្រែកទៀតផង។ បន្ទាប់មកក៏ចាប់រំលោ.ភរហូតបានសម្រេច។ លុះមកដល់ថ្ងៃទី២៩ ខែឆ្នាំដដែល ជនស.ង្ស័យក៏បានហៅជនរងគ្រោះមកបន្ទប់ជួលរំលោ.ភបានសម្រេចម្តងទៀត ថែមទាំងគំរា.មមិនឱ្យប្រាប់នរណាម្នាក់ឡើយ។ រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ជនសង្ស័យបានហៅជនរងគ្រោះមករំលោ.ភម្តងទៀត និងគំរា.មមិន ឱ្យប្រាប់នរណា បើហ៊ានប្រាប់គេនឹងសម្លា.ប់ចោល។ ក្រោយមកម្តាយជនរងគ្រោះ ក៏បានប្តូរបន្ទប់ជួលទៅនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ វិញ ចំណែកជនរងគ្រោះត្រូវម្តាយឱ្យទៅនៅជាមួយយាយនៅឯស្រុកកំណើត។

ប្រភពដដែលបានបន្តទៀតថា លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ យាយជនរងគ្រោះបានខលមក ម្តាយជនរងគ្រោះប្រាប់ថា ជនរងគ្រោះមានផ្ទៃពោះហើយ ទើបសួរនាំ ជនរងគ្រោះក៏ប្រាប់ពីដំណើររឿង ទើបម្តាយជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ តែម្តង។

ក្រោយពីទទួលពាក្យបណ្តឹ.ងជនរងគ្រោះហើយ លោកវីរៈសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ ពោធិ៍សែនជ័យក៏បញ្ជាឱ្យកម្លាំងចុះទៅឃាត់ខ្លួនជនស.ង្ស័យយកទៅដោះស្រាយតាមច្បាប់៕

1

2

3

ប្រភពពីៈ កូនខ្លាតូច