អភិបាលខេត្តសៀមរាប បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្តុំគ្នា ពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៧ ខែឧសភានេះ ក្នុងរយៈពេល…

(សៀមរាប)៖ តាមសេចក្តីណែនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១ បានបន្ដការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំ ប្រមូលផ្តុំគ្នា ពិសារគ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

នៅក្នុងលិខិតនោះដែរ រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដល់ម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា៖

ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអនុលោមទៅតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំដូចខាងក្រោម៖

1

2