មានចាក់សាំង និងចូលម៉ាតអត់! អ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ជាបុគ្គលិក នៅស្ថានីយប្រេងឥន្ទនៈ កាល់តិច

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ ពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ជាបុគ្គលិក ស្ថានីយប្រេងឥន្ទនៈ កាល់តិច(សាខារង្វង់មូលនាងគង្ហីង) ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Photo_2021 05 26_11 18 43