មានចូលធនាគារនេះអត់! អ្នកជំងឺកូវីដ-១៩ ទៅប្រើប្រាស់សេវា នៅធនាគារ កាថេយូណៃធិកកម្ពុជាចំកាត់

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ ពីករណីអ្នកជំងឺកូវីដ-១៩ ទៅប្រើប្រាស់សេវា នៅធនាគារ កាថេយូណៃធិកកម្ពុជាចំកាត់ (សាខា ផ្សារហេងលី) ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ កែងផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅទីតាំងខាងលើ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៤៖៤០នាទី ដល់ម៉ោង ១៥៖៤០នាទី។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 26_10 58 16