មន្ត្រីយោធាម្នាក់ស្លា.ប់ ក្រោយពីអ្នកជំងឺកូវីដញៀ.នថ្នាំម្នាក់ លួ.ចវាយ រួចរត់ចេញពីមន្ទីរពេទ្យ

(ត្បូងឃ្មុំ)៖ មន្ត្រីយោធាម្នាក់ដែលជាអ្នកយាម ត្រូវបានអ្នកជំងឺកូវីដ-១៩ម្នាក់ វាយបណ្តាលឱ្យស្លាប់ រួចរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

មន្រ្តីអាវុធហត្ថស្រុកពញាក្រែក បានឱ្យដឹងថា បុរសជាយោធាដែលត្រូវគេវាយសម្លា.ប់នោះ ឈ្មោះ មាន វ៉ៃ អាយុ ២៩ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ចំណែកជនសង្ស័.យដែលញៀ.នថ្នាំនោះ ឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចា.ប់ខ្លួនក្រោយធ្វើសកម្មភាពសម្លា.ប់ជនរងគ្រោះ។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យបានប្រើដំបង និងចបកាប់ វាយចំសៀតផ្កា របស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតដល់ស្លា.ប់ ដោយសារអំណាចនៃថ្នាំញៀន ខណៈអ្នកយាមដទៃទៀតកំពុងនៅហូបបាយ។

ក្រោយកើតហេតុ ឃា.ត.ករ ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ រីឯសាកស.ពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក៕

1 (2)

2 (2)

3

4

5

ប្រភពពីៈ FN