អ្នកចូលចាក់សាំងខ្លះ(លុយអាប់)! អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក នៅស្ថានីយប្រេងឥន្ធនៈ តេលា

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ពីករណីអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិក នៅស្ថានីយប្រេងឥន្ធនៈ តេលា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់៖ អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល បានទៅតេស្ដរួចរាល់ហើយ

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 26_09 35 34