មានអ្នកបានទៅផ្សារហ្នឹងអត់! អ្នកជំងឺកូវីដ-១៩ ទៅទិញទឹកដោះគោ នៅផ្សារទំនើប Aeon Maxvalu

(ភ្នំពេញ)៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ពីករណីអ្នកជំងឺកូវីដ-១៩ ទៅទិញទឹកដោះគោ នៅផ្សារទំនើប Aeon Maxvalu សាខាផ្សារខាលែនឌែលម៉ល ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៨៖៤០នាទី ដល់ម៉ោង ១៩៖០០នាទី។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 05 26_09 39 58