ខេត្តសៀមរាប រកឃើញករណីវិជ្ជមានថ្មី ០៣នាក់ទៀត

(សៀមរាប)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ០៣នាក់បន្ថែមទៀត ទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្ត នៅតែធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក ហើយប្រសិនបើបុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្ដន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

01

02