ស្លា.ប់ច្រើនទៀតហើយ! ប្រជាពលរដ្ឋរស់នៅស្រុកកំពង់ត្រាច ស្លា.ប់ជាបន្តបន្ទាប់រហូតដល់ទៅ ៨នាក់ នៅពុំទាន់ដឹងមូលហេតុច្បាស់លាស់

(កំពត)៖ ប្រជាពលរដ្ឋប្រុស-ស្រីចំនួន ០៨នាក់ បានស្លា.ប់ និង ៣៣នាក់ទៀត ដឹកមកកាន់មន្ទីរពេទ្យ ហេតុកាណ៍នេះ ស្ថិតនៅភូមិធ្នង់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដោយនៅពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ តែប្រជាពលរដ្ឋដែលរស់នៅខាងលើ ដាក់ការសង្ស័យថា ពុ.លស្រា។

ដោយសាតែមានអ្នកស្លា.ប់កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ចំនួន ៥នាក់ ទើបមានការភ្ញាក់ផ្អើលពីអាជ្ញាធរ ក្នុងនោះមានក្រុមគ្រួទេព្យបង្អែកស្រុកកំពង់ត្រាច និងនគរបាលខេត្តកំពត បានចុះមកពិនិត្យដល់លំនៅដ្ឋានស.ពនីមួយៗ។

លោកស្រីមេឃុំឬស្សីស្រុកខាងកើត បានឲ្យដឹងថា អ្នកស្លា.ប់នៅក្នុងភូមិធ្នង់មានចំនួន ៨នាក់ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្លា.ប់ម្នាក់ និងថ្ងៃទី២៣ ឧសភា ស្លា.ប់ ០២នាក់ ហើយនៅថ្ងៃទី២៤ ស្លា.ប់ចំនួន ០៥នាក់បន្ថែមទៀត។ ក្នុងចំណោមអ្នកស្លា.ប់ទាំង ៨នាក់នោះ មានស្ត្រី ២នាក់ផងដែរ។

លោក សេង សារឿន អនុប្រធានការិយាល័យនគរបាលបច្ចេកទេស និងវិទ្យសាស្ត្រខេត្តកំពត បានប្រាប់ឲ្យដឹងថា ការធ្វើកោសល្យវិច្ច័យទៅលើសពនិមួយៗ គឺមិនទាន់ដឹងជាផ្លូវការនៅឡើយ។

ចំណែកឯក្រុមគ្រូពេទ្យនៅមន្ទីរបង្អែកស្រុកកំពង់ត្រាច បានឲ្យដឹងដែរថា ចំនួនអ្នកស្លាប់នៅឯមូលដ្ឋាន មិនទាន់ដឹងចំនួននៅឡើយ ប៉ុន្តែនៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ចំនួនពលរដ្ឋដែលមានអាការៈឈឺ ក្អួត មានរហូតទៅដល់ ៣៣នាក់ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ។ ហើយក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តទៅលើស.ពចំនួន ៤នាក់ ក្រែងមានជំងឺកូវីដ-១៩ ដូចគេបាននិយាយខាងក្រៅ។ ប៉ុន្តែការធ្វើតេស្តបានបង្ហាញឲ្យឃើញថាអវិជ្ជមាន។ លោកគ្រូពេទ្យ បាននិយាយប្រាប់ថា ការពុ.លស្រា ក៏មិនទាន់ចេញជាលទ្ធផលដែរ ខណៈអ្នកភូមិបានដឹកមកកាន់មន្ទីរពេទ្យជាបន្តបន្ទាប់។ តែប្រជាពលរដ្ឋរស់នៅក្នុងភូមិ បានដាក់ការសង្ស័យថា ស្លា.ប់ដោយសារពុលស្រាកំដរស.ព៕

1

2

3

4