ប្រជាពលរដ្ឋចំនួន ១៤នាក់ ក្នុងស្រុកចំនួន ៣ រកឃើញមានជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១១នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

កំពង់ធំ1

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹង ដល់សាធារណជន ជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩

ចំនួន ១៤នាក់ ក្នុងនោះ ស្រុកតាំងគោក ១២នាក់, ស្រុកស្ទោង ០១នាក់ និងស្រុកប្រាសាទសំបូរ ០១នាក់ ដូចមានរាយនាមខាងក្រោម៖

01

02