អាជ្ញាធរខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដ-១៩ លើពលករខ្មែរចំនួន ០៣នាក់បន្ថែមទៀត និងជាសះស្បើយ ០៣នាក់

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញជំងឺកូវីដ-១៩ លើពលករខ្មែរចំនួន ០៣នាក់ បន្ថែមទៀតដែលបានឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និងជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ០៣នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

Cambodia Inside Thumnail 2021 05 24

យោងតាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ (តេស្តលើកទី២) បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៣ករណីបន្ថែមទៀត លើពលករវិលត្រឡប់មកពីប្រទេសថៃ ឆ្លងដែនចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ (បានធ្វើចត្តាឡីស័ករយៈពេល ១៣ថ្ងៃរួចមកហើយ) និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលផ្ទះសំណាក់ឧត្តមរដ្ឋា ដូចខាងក្រោម៖

01

02