បុគ្គលម្នាក់ផ្ទុកមេរោគកូវីដ-១៩ ក្នុងរយៈពេល៣ថ្ងៃបានចម្លងជំងឺទៅមនុស្សចំនួន ៦៣នាក់ នៅខេត្តកោះកុង

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរ ឈ្មោះ ម៉ន សុម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ(អាយ តាវ) ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្លាប់មានប្រវត្តិធ្វើដំណើរពីកន្លែងធ្វើការមកលំនៅដ្ឋានដើម្បីចូលរួមពិធីបុណ្យសពសាច់ញាតិក្នុងភូមិខ្នង ឃុំស្រែអំបិល រយៈពេល០៣ថ្ងៃ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ និងបានត្រឡប់ទៅកន្លែងធ្វើការវិញនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តដឹកកម្មករ ម៉ាកសាំងយ៉ុង ពណ៌ស មានស្លាកលេខ ភ្នំពេញ 2Z-6562 ។

Cambodia Inside Thumnail 2021 05 24

ក្រោយពីការសាកសួរព័ត៌មានពីបុរសខាងលើ ក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្ត បានកំណត់នូវបុគ្គលប៉ះពាល់ផ្ទាល់ និងបានធ្វើតេស្តរហ័ស(Rapid Test)ដោយទទួលលទ្ធផលវិភាគ គឺវិជ្ជមានកូវីដ-១៩ ចំនួន ៦៣នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម៖

01

02

03

04

05