បុរសតាកែវម្នាក់ ធ្វើដំណើរទៅខេត្តប៉ៃលិន ឈប់សំចតច្រើនកន្លែង រកឃើញមានជំងឺកូវីដ-១៩

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១ ករណី ឈ្មោះ ជឹម ផល្លា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លក់កាំបិត ពូថៅ ចប មានអាសយដ្ឋានអចិន្ត្រៃយ៍នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

Cambodia Inside Thumnail 2021 05 24

ប្រវត្តិនៃការធ្វើដំណើរ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តម៉ាកកូរ៉េពណ៌ស ស្លាកលេខ ព្រះសីហនុ 2A-6133 ចេញពីខេត្តតាកែវ មកដល់ខេត្តពោធិ៍សាត់ ហើយបានសម្រាកនៅផ្ទះសំណាក់ក្នុងក្រុងចំនួនមួយយប់ (តែមិនចាំឈ្មោះផ្ទះសំណាក់)។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបន្តដំណើរពីខេត្តពោធិ៍សាត់ មកដល់ខេត្តបាត់ដំបង រថយន្តខូចនៅផ្តុំហួសស្រុកមោងឬស្សី បានហៅជាងតាមរយៈម៉ូតូឌុបឱ្យមកជួសជុលរថយន្ត ហើយសម្រាកនៅក្នុងរថយន្តចំនួនមួយយប់។

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញដំណើរពីស្រុកមោងឬស្សី ខេត្តបាត់ដំបង ឆ្ពោះមកខេត្ត

ប៉ៃលិន ប៉ុន្តែពេលមកដល់ព្រំទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល

ខេត្តប៉ៃលិន ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពព្រំប្រទល់ខេត្តប៉ៃលិន បាត់ដំបង បានធ្វើតេស្តរហ័ស

ចំនួន ០២ លើក លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ទាំងពីរលើក៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

Photo_2021 05 24_20 44 51